My SB Fourtun

ហោរាសាស្ត្រ​គឺ​ជា​ក្បួន​គន់​គូរ​ទស្សន៍​ទាយ​ថា​ផ្កាយ ព្រះ​ចន្ទ និង​ភព​នានា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​មនុស្ស​នៅ​លើ​ផែនដី។ ពួក​ហោរាសាស្ត្រ​អះអាង​ថា​ទី​តាំង​នៃ​ភព​និង​ផ្កាយ​ទាំង​នោះ​បញ្ជាក់​អំពី​ចរិត​លក្ខណៈ​និង​អនាគត​របស់​មនុស្ស។ ទោះ​ជា​ឫសគល់​នៃ​ហោរាសាស្ត្រ​មាន​ប្រភព​មក​ពី​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ​ក្ដី តែ​វា​នៅ​តែ​ពេញ​និយម។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​២០១២​នៅ​សហរដ្ឋ​អាម៉េរិក ៣៣​ភាគ​រយ​នៃ​មនុស្ស​ជឿ​ថា​ហោរាសាស្ត្រ​«​ស្រប​តាម​វិទ្យា​សាស្ត្រ​ខ្លះ​ដែរ​»​ ហើយ​១០​ភាគ​រយ​ថា​«​ស្រប​តាម​វិទ្យា​សាស្ត្រ​ទាំង​ស្រុង​»។ តើ​ពិត​ទេ? គឺ​មិន​មែន​ទេ។ សូម​ពិចារណា​មូលហេតុ​ដូច​ត​ទៅ។ ភព​និង​ផ្កាយ​មិន​បញ្ចេញ​ថាមពល​ដែល​មាន​ឥទ្ធិពល​លើ​មនុស្ស​ដូច​ដែល​ពួក​ហោរាសាស្ត្រ​និយាយ​នោះ​ទេ។ ការ​ព្យាករណ៍​ភាគ​ច្រើន​គឺ​ទូលំ​ទូលាយ​ណាស់​បាន​ជា​អាច​សំដៅ​លើ​អ្នក​ណា​ក៏​បាន។ សព្វ​ថ្ងៃ​នេះ ការ​គន់​គូរ​ហោរាសាស្ត្រ​គឺ​ស្រប​ទៅ​តាម​ជំនឿ​សម័យ​បុរាណ​ដែល​ថា​ភព​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​វិល​ជុំ​វិញ​ផែនដី។ តែ​តាម​ពិត ភព​ទាំង​នោះ​វិល​ជុំ​វិញ​ព្រះ​អាទិត្យ។ ពួក​ហោរា​ផ្សេង​ៗ​ព្យាករណ៍​ខុស​គ្នា​ចំពោះ​បុគ្គល​ម្នាក់។

វិធី​ដែល​គ្រូ​ទាយ​ប្រើ​ឬ​បំណង​ចិត្ត​របស់​ពួក​គេ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​នោះ​ទេ។ អ្នក​រិះ​គន់​និយាយ​ថាសន្លឹក​បៀ​និង​របស់​ផ្សេង​ទៀត​គ្រាន់​តែ​ជា​អ្វី​ដើម្បី​បំបែរ​អារម្មណ៍​របស់​មនុស្ស​ប៉ុណ្ណោះ ហើយ​ថា​គ្រូ​ទាយ​មើល​តាម​ប្រតិកម្ម​របស់​មនុស្ស​ជា​ជាង​មើល​របស់​របរ​ទាំង​នោះ។ ជា​ឧទាហរណ៍ គ្រូ​ទាយ​ដែល​ប៉ិន​ប្រសប់​នឹង​សួរ​សំណួរ​ទូទៅ ហើយ​សង្កេត​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​កាយ​វិការ ហើយ​ស្ដាប់​ពាក្យ​សម្ដី​ដើម្បី​ដឹង​អ្វី​មួយ​អំពី​ភ្ញៀវ។ គ្រូ​ទាយ​នឹង​អះអាង​ថា​ខ្លួន​ដឹង​ហេតុ​ការណ៍​និង​ស្ថានភាព​របស់​ភ្ញៀវ តែ​តាម​ពិត​ភ្ញៀវ​នោះ​បាន​បញ្ជាក់​ដោយ​មិន​ដឹង​ខ្លួន។ ដោយ​សារ​ភ្ញៀវ​ទុក​ចិត្ត​គ្រូ​ទាយ គ្រូ​ទាយ​ខ្លះ​អាច​បោក​លុយ​ជា​ច្រើន​ពី​ភ្ញៀវ​ទាំង​នោះ។

សេវាកម្ម

ក្រុមការងារ

Sorn Bun

CEO

Por Por

Manager

Jong Heang

MMO

SOR POV

Developer